www.qbmore.com - បញ្ចូលទឹកប្រាក់តាម Electronic

WING

ការបង់ប្រាក់តាមទូរស័ព្ទដៃ qb Card recharge available

qb និង WING បានសហការគ្នាជាដៃគូដើម្បីផ្តល់អោយអ្នកនូវសុវត្ថិភាពគួរជាទីទុកចិត្តសម្រាប់ការបញ្ចូលទឹកប្រាក់ តាមរយៈទូរស័ព្ទរបស់អ្នកផ្ទាល់តែម្តង។ លោកអ្នកត្រូវការគណនីរបស់ WING ដែលអាចបង្កើតបានតាមរយៈភ្នាក់ងារជាង 600 កន្លែងទូទាំងផ្ទៃប្រទេស ឬ អាចទូរស័ព្ទទៅកាន់ក្រុមហ៊ុន WING ដោយផ្ទាល់តែម្តងតាមរយៈទូរស័ព្ទលេខ 023 999 989។ សេវាកម្មដ៏ពិសេសនេះ អ្នកអាចធ្វើការផ្ទេរប្រាក់ និង បង់វិក័យប័ត្រដោយប្រើស៊ីមរបស់ qb និង គណនី WING

ទិញសន្លឹកកាតទូរស័ព្ទ (Ticket បញ្ចូលលុយ) qb Card & qbInt recharge avalible

យើងបានផ្តល់ជូនលោកអ្នកនូវ ភ្នាក់ងារលក់សន្លឹកបញ្ចូលទឹកប្រាក់ទូរស័ព្ទជាង 8000 កន្លែងទូទាំងប្រទេស ដែលមានដូចជា ហាងលក់ទូរស័ព្ទដៃ ហាងលក់ទំនិញ ហាងចាប់ហ៊ួយ និងសណ្ឋាគារដែលមានម៉ាស៊ីនលក់សន្លឹកបញ្ចូលទឹកប្រាក់ទូរស័ព្ទ ហើយអ្វីដែលលោកអ្នកត្រូវធ្វើនោះ គឺគ្រាន់តែប្រាប់ភ្នាក់ងារវីងឬភ្នាក់ងារលក់សន្លឹកបញ្ចូលទឹកប្រាក់ទូរស័ព្ទ នូវប្រព័ន្ធទូរស័ព្ទដែលអ្នកប្រើប្រាស់ និងអំពីចំនួនទឹកប្រាក់ដែលលោកអ្នកចង់បញ្ចូល។ ពេលនោះអ្នកនឹងទទួលបាននូវសំបុត្របញ្ជាក់មួយជាមួយនឹងលេខកូដសម្ងាត់ បន្ទាប់មក ចូរធ្វើការតាមការណែនាំងាយៗលើទូរស័ព្ទរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingmoney.com


ធនាគារអេស៊ីលីដា

ATM - qb Card recharge available

គ្រាន់តែទៅកាន់ទូរ ATM ណាមួយរបស់ធនាគារ អេស៊ីលីដាហើយធ្វើតាមការណែនាំដើម្បីបញ្ចូលទឹកប្រាក់ជាការស្រេច

សេវាធនាគារលើប្រព័ន្ធទូរស័ព្ទ - qb Card & qbInt recharge available

ធនាគារអេស៊ីលីដាមាននូវកម្មវិធី សេវាបញ្ចូលទឹកប្រាក់ តាមរយៈសេវាអេស៊ីលីដាយូនីធី ដែលអាចអោយអតិថិជនធ្វើការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទបាន 24ម៉/7ថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដើម្បីប្រើប្រាស់សេវាអេស៊ីលីដាយូនីធី៖

  • ទៅកាន់សាខាធនាគារអេស៊ីលីដា ដែលនៅជិតអ្នកបំផុត
  • បង្ហាញអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬ ប័ណ្ណបើកបររបស់អ្នក
  • បង្កើតគណនីធនាគារអេស៊ីលីដា ដូចជាគណនីសំចៃ គណនីចរន្ត ឬ គណនីដាក់ប្រាក់
  • យកទូរស័ព្ទនិងស៊ីមកាត qb ទៅជាមួយ ដែលទូរស័ព្ទអ្នកត្រូវមានប្រព័ន្ធអុីនធើណិតដំណើរការរួចជាស្រេច
  • បំពេញពាក្យស្នើសុំប្រើប្រាស់ សេវាអេស៊ីលីដាយូនីធី

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ធនាគារអេស៊ីលីដា www.acledabank.com.kh/kh/eng/ps_ebacledaunity.php

បញ្ជរធនាគារ - qb Card & qbInt recharge available

គ្រាន់តែទៅសាខាណាមួយក៏បានរបស់ធនាគារអេស៊ីលីដា ដើម្បីស្វែងយល់ពីរបៀបបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់អ្នក។.


Asiaweiluy

Mobile payment - qb Card recharge available

Asia Weiluy is a mobile payment service provider that allows our customers individuals and businesses to do many mobile services including recharge for qb Cards. Asia Weiluy allows customer to top up right from their phone with safe and reliable 24/7 whenever and wherever.

Top Up via Asia Weiluy - qb Card recharge available

Customer can top up their qb balance via their account with Asia Weiluy or available at over 900 agencies outlets across Cambodia. It’s easy and convenient for Top-Up through Asiaweiluy –simply tell the agent about your mobile network, type of product (qb Card) amount you want and your phone number. You will then receive a massage with a PIN code for security and then follow the easy step by step instruction over your phone. More information is also available at www.asiaweiluy.com or Hotline: 023 900 383/098 666 678.


DING

ដើម្បីប្រើប្រាស់ DING បញ្ចូលលុយបាន គ្រាន់តែចូលទៅកាន់គេហទំព័រ ding.com រួចចូលក្នុង គណនីរបស់អ្នកប្រសិនបើបានចុះឈ្មោះជាសមាជិករួចហើយ។ ប្រសិនបើអ្នកពុំធ្លាប់ដែលប្រើសេវាកម្មនេះពីមុន អ្នកនឹងត្រូវចុះឈ្មោះជាសមាជិក។ ពេលចុះឈ្មោះរួច គ្រាន់តែធ្វើតាមការណែនាំ ហើយដាក់លេខទូរស័ព្ទនៃគណនីដែលអ្នកចង់ដាក់បញ្ចូលលុយ និង ចំនួនទឹកប្រាក់ បន្ទាប់មកចូរធ្វើការបញ្ចូលប្រាក់ដោយប្រើ paypalcredit card។ បន្ទាប់មកគណនីរបស់អ្នកនឹងទទួលបានចំនួនទឹកប្រាក់ដែលបានបញ្ចូលនោះ។


ធនាគារ កាថេ យូណៃធីត

សេវាធនាគារតាមប្រព័ន្ធអុីនធើណិត - qb Card & qbInt recharge available

ធនាគារ កាថេ យូណៃធីតផ្តល់នូវសេវាធនាគារ អុីនធើណិតលើទូរស័ព្ទដៃ ឈ្មោះថា iBanking ដែលតម្រូវអោយអ្នកធ្វើការចុះឈ្មោះជាមួយធនាគារ កាថេ យូណៃធីត បូកទាំងថ្លៃសម្រាប់បញ្ចូលកាត qb និង qbInt ផងដែរ។ https://ibanking.cathaybk.com.kh/iBanking/App_Files/Login/Login.aspx

សេវាធនាគារលើន្រព័ន្ធទូរស័ព្ទ - qb Card & qbInt recharge available

សធនាគារកាថេយូណៃធីត មានសេវាបញ្ចូលទឹកប្រាក់ តាមរយៈសេវា mBanking ដែលអាចអោយអតិថិជនធ្វើការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទបាន 24ម៉/7ថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង។ សេវា mBanking របស់ធនាគារកាថេយូណៃធីតអាចប្រើបានលើទូរស័ព្ទដើរដោយប្រព័ន្ធ Android, iOS, និង Blackberry។ អ្នកអាចប្រើសេវាកម្មនេះសម្រាប់បញ្ចូលលុយ qb ផងដែរ។ .

ដើម្បីប្រើកម្មវិធី mbanking និង ប្រើប្រាស់សេវាកម្មបញ្ចូលលុយនេះបាន ចូរ៖

  • ត្រូវចុះឈ្មោះប្រើកម្មវិធី mBanking/iBanking នៅធនាគារកាថេយូណៃធីត
  • ត្រូវមានទូរស័ព្ទដៃដែលភ្ជាប់អុីនធើណិតរួចហើយ
  • Download និង បញ្ចូលកម្មវិធី mbanking លើទូរស័ព្ទរបស់អ្នក

តើធ្វើយ៉ាងដូចម្តេចទើបអាចចុះឈ្មោះប្រើសេវា mBanking របស់ធនាគារកាថេយូណៃធីតបាន? ងាយបំផុត!

គ្រាន់តែចូលទៅកាន់សាខាធនាគារកាថេយូណៃធីត ណាមួយក៏បានដើម្បីចុះឈ្មោះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cathaybk.com.kh, or call 023 88 55 00

ហត្ថាកសិករ លីមីតធីត

ទិញកាតកោសរបស់ qb នៅសាខារបស់ហត្ថាកសិករលីមីតធីត

រាល់អតិថិជនរបស់ qb អាចជាវកាតកោស និង កាតសម្រាប់ហៅទូរស័ព្ទទៅក្រៅប្រទេសបានតាមរយៈ ហត្ថាកសិករលីមីតធីត ដោយទិញតាមរយៈទូរ ATM និង សេវាធនាគារចល័ត។

ម៉ាស៊ីន ATM របស់ហត្ថាកសិករលីមីតធីត

ដើម្បីជាវនូវកាតកោស និង កាតសម្រាប់ទូរស័ព្ទទៅក្រៅប្រទេសបានតាមរយៈទូរ ATM របស់ហត្ថាកសិករលីមីតធីត អតិថិជនចាំបាច់ត្រូវតែ៖
  • ទៅកាន់ការិយាល័យហត្ថកសិករដែលនៅក្បែរអ្នកបំផុត
  • បើកគណន័សំចៃ ឬ គណនី VIPសំចៃ ជាមួយនឹងហត្ថកសិករលីមីតធីត
  • ស្នើរយកកាត ATM មួយ

សេវាធនាគាចល័តរបស់ ហត្ថាកសិករលីមីតធីត

គ្រប់អតិថិជនរបស់ធនាគា ហត្ថាកសិករលីមីតធីត អាចធ្វើការជាវកាតកោសបញ្ចូលទឹកប្រាក់ និង កាតសម្រាប់ហៅទូរស័ព្ទក្រៅប្រទេសបានតាមរយៈទូរស័ព្ទដៃគ្រប់ពេលវេលាគ្រប់ទីកន្លែងតាមរយះសេវាធនាគាចល័ត។ ដើម្បីចុះឈ្មោះប្រើសេវាកម្មនេះបាន អតិថិជនត្រូវ:

  • ទៅកាន់ការិយាល័យហត្ថកសិករដែលនៅក្បែរអ្នកបំផុត
  • បើកគណនីសំចៃ ឬ គណនី VIPសំចៃ ជាមួយនឹងហត្ថាកសិករលីមីតធី
  • មានកាត ATM របស់ហត្ថាកសិករលីមីតធីត
  • ស្នើចុះឈ្មោះប្រើគម្រោងសេវាកម្មធនាគារចល័ត (MyMobile Banking Service)
  • ធ្វើតាមការណែនាំរបស់ Hattha Ezzy ឬ Hatta Smart ដើម្បីទិញកាតកោសបញ្ចូលលុយ

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ http://www.hkl.com.kh ឬ តាមរយៈទូរស័ព្ទលេខ 023 999 266


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

សេវាបញ្ចូលលុយតាមទូរស័ព្ទដៃ

ឥឡូវនេះ អ្នកអាចបញ្ចូលលុយទូរស័ព្ទបានដោយងាយស្រួលបំផុតដោយប្រើទូរ ATM របស់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅពាសពេញផ្ទៃប្រទេស 24ម៉/7ថ្ងៃ ពីqb (013/080/083/084) ហើយដូចគ្នានេះដែរ អ្នកអាចជ្រើសរើសចំនួនទឹកប្រាក់រហ័សភ្លាមៗដូចជា 1ដុល្លា 2ដុល្លា 5ដុល្លា 10ដុល្លា 20ដុល្លា និង 50ដុល្លា ដើម្បីបញ្ចូលចំនួនទឹកប្រាក់ទាំងនេះដោយមិនអស់ថ្លៃសេវាកម្ម។ .

របៀបបញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទអ្នកដោយប្រើប្រាស់ទូរ ATM

  • បញ្ចូលកាត ATM ទៅក្នុងទូរ ATM
  • វាយលេខសម្ងាត់របស់អ្នក
  • ជ្រើសរើសប្រតិបត្តិការ
  • ជ្រើសរើសឈ្មោះប្រព័ន្ធទូរស័ព្ទ qb
  • សូមបញ្ចូលចំនួនទឹកប្រាក់
  • តើអ្នកចង់បន្តប្រតិបត្តិការទៀតទេ?
  • សូមយកកាត និង វិក័យប័ត្ររបស់អ្នក

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ : www.prasac.com.kh


TrueMoney

qb Phone Top Up

With around 5,000 TrueMoney’sagents 25 provinces, qb subscriber can Recharge/Refill balance with simple way. Simply just find any TrueMoney logo then ask for qb Top up Card and Money transfer, Cash in, Cash out, billing pay from TrueMoney over there. TrueMoney ដាក់ស្រួល ដកស្រួល

Website: http://www.truemoney.com.kh/
Facebook:www.facebook.com


Prepay Nation

ភាពជាដៃគូរវាង qb និង Prepay Nation អាចអោយអ្នកនៅសហរដ្ឋអាមេរិក និង ប្រទេសកាណាដា ផ្ញើទឹកប្រាក់មកកាន់លេខទូរស័ព្ទរបស់ qb ដែលមានសាខាភ្នាក់ងារជាង 150 000 កន្លែងនៅអាមេរិកខាងជើង។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនេះ សូមចូលទៅកាន់: www.prepaynation.com


TOTAL

កាតបញ្ចូលទឹកប្រាក់ qb & កាត qbInt មានលក់នៅតាមស្ថានីយ៍ TOTAL ដូចខាងក្រោម៖

  • TOTAL Avenue de France
    នៅក្បែរសណ្ផាគារ ហូលីដេ ផ្លូវលេខ 84 កែងនិង 61-47 ភ្នំពេញ
  • TOTAL Château d'Eau
    ជិតពហុកីឡដ្ឋានជាតិអូឡាំពិក ក្បែរនិងអាងទឹក ផ្លូវលេខ 247 ភ្នំពេញ
  • TOTAL La Déesse
    ផ្លូវលេខ 182 ចន្លោះ ផ្សាអូឬស្សី និង បូរីកីឡា ភ្នំពេញ
  • TOTAL La Gare
    នៅទល់មុខ រាជាយស្ម័យយានកម្ពុជា ចន្លោះផ្លូវលេខ 108 និង ផ្លូវសហព័ន្ធរុស្សី ភ្នំពេញ
  • TOTAL Monivong
    តាមបណ្តោយ មហាវិថីព្រះមុន្នីវង្ស កែងផ្លូវ 310 ភ្នំពេញ
  • TOTAL Pochentong
    ទឹកថ្លា ផ្លូវសហព័ន្ធរុស្សី ជិតព្រលានយន្តហោះពោធិចិនតុង ភ្នំពេញ

កម្ពុជា តេលា

កាតបញ្ចូលទឹកប្រាក់ qb & កាត qbInt មានលក់នៅតាមស្ថានីយ៍ តេលា ដូចខាងក្រោម៖

  • តេលាកាំកូ
    តាមបណ្តោយផ្លូវ ម៉ុងរិទ្ធី ភ្នំពេញ
  • តេលា ចំការមន
    ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន
  • តេលា ដង្កោ
    ផ្លូវជាតិលេខ ៣ សង្កាត់ចោមចៅ ខ័ណ្ឌដង្កោ
  • តេលា បូរីញ៉ូថោន
    ផ្លូវហាណូវ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ
  • តេលា អូរឡាំពិក
    215-217 សង្កាត់វាលវង់ ខ័ណ្ឌ 7មករា ភ្នំពេញ
  • តេលា ផ្សារតូច
    ផ្លូវជាតិលេខ5 ភូមិ6 សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ ភ្នំពេញ
  • តេលា ស្តាតចាស់
    93-72-47 សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ ភ្នំពេញ
  • តេលា ទូលទំពូង
    ភូមិ1 សង្កាត់បឹងកេងកង3 ខ័ណ្ឌចំការមន ភ្នំពេញ
  • តេលា ទូលគោក
    កែងផ្លូវ សហព័ន្ធរុស្សី និង វិថីគីមអីស៊ុង សង្កាត់ផ្សារដេប៉ូ3 ខ័ណ្ឌទួលគោក ភ្នំពេញ

offcanvas