www.qbmore.com - សំនួរ-ចម្លើយ
  • ការចុះបញ្ជីស៊ីម

  • 1. តើខ្ញុំចូលរួមជាមួយqb ដោយរបៀបណា?

    ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងសន្តិសុខជាតិ ព្រមទាំងការពារអតិជន អតិថិជនទាំងអស់ត្រូវផ្តល់អត្តសញ្ញាណប័ណ្ណមានសុពលភាពសំរាប់ចុះបញ្ជីស៊ីមនៅពេលទិញ qb ស៊ីមកាត។ សូមចូលទីនេះ (click here) ដើម្បីស្វែងរកកន្លែងដែលអាចទិញ qb ស៊ីមកាតបាន។

  • សេវាកម្មបន្ថែមផ្សេងៗរបស់ qb (VAS)

  • 17. តើខ្ញុំអាចផ្ទេរទឹកប្រាក់របស់ខ្ញុំទៅឲ្យមិត្តភ័ក្ត និងគ្រួសារយ៉ាងដូចម្តេចទៅ(BADABING)?

    BADABING គឺជាសេវាផ្ទេរទឹកប្រាក់សម្រាប់អតិថិជន qb ទាំងអស់ដើម្បីផ្ទេរទឹកប្រាក់ពី គណនេយ្យ qb របស់លោកអ្នកទៅឲ្យមិត្តភ័ក្តនិងគ្រួសារ។ដើម្បីប្រើប្រាស់សេវាកម្មនេះលោកអ្នកត្រូវតែចុះឈ្មោះជាមុនសិនដើម្បីកំណត់លេខកូនសម្ងាត់(PIN)ដើម្បីធានាសុវត្ថភាពគណនេយ្យរបស់លោកអ្នក។ លេខកូដសម្ងាត់នេះ អ្នកអាចជ្រើសរើសដោយខ្លួនឯង ពី4-8ខ្ទង់ អ្នកមិនអាចប្រើអក្សរ លេខ ឬ សញ្ញា ២ខ្ទង់ ជាប់គ្នានោះទេ (ដូចជា 2222, 2233 ឬ 1234..។ល។) សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

    • ដើម្បីប្រើប្រាស់សេវាBADABING, អ្នកត្រូវចុះឈ្មោះតាមការផ្ញើសារដោយវាយ៖
      REG [ដកឃ្លា] លេខកូដសម្ងាត់ (4-8 ខ្ទង់) ផ្ញើទៅលេខ 383
    • ដើម្បីប្រើប្រាស់សេវានេះ សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
    • ដើម្បីផ្ទេរទឹកប្រាក់របស់អ្នកទៅឲ្យមិត្តភ័ក្តនិងគ្រួសាររបស់អ្នកតាមរយៈផ្ញើសារដោយវាយ៖
      p2p [ដកឃ្លា] លេខទូស័ព្ទ [ដកឃ្លា] ចំនួនទឹកប្រាក់ [ដកឃ្លា] លេខកូដសម្ងាត់ផ្ញើទៅលេខ 383
  • 18. តើខ្ញុំអាចបញ្ចូលទឹកប្រាក់ឲ្យមិត្តភ័ក្តនិងគ្រួសាររបស់ខ្ញុំដោយរបៀបណា (qb Mee)?

    qb Mee គឺជាសេវាសម្រាប់អតិថិជន qb ទាំងអស់ដើម្បីបញ្ចូលទឹកប្រាក់សម្រាប់មិត្តភ័ក្តនិង គ្រួសាររបស់អ្នក ដោយពួកគាត់មិនចាំបាច់មានកាតកោស ឬ លេខសម្ងាត់ (Pins)នោះទេ។ អ្នកគ្រាន់តែមានកាតកោសរូចបញ្ចូលទឹកប្រាក់ទៅអោយពួកគាតដោយចុចទៅលេខ *133* លេខសម្ងាត់*លេខទូរស័ព្ទ#ហើយបញ្ជូន។ ចំពោះសេវាកម្មនេះមិនតម្រូវឲ្យមានការចុះឈ្មោះឡើយ។

  • 19. តើសេវារាប់អានមិត្តតាមរយៈ qb គឺជាអ្វី?

    qbមានសេវាដ៏អស្ចារ្យដើម្បីជួយអតិថិជនរកមិត្តភក្ត្រ័ថ្មីៗតាមរយៈការទូរសព្ទ័និងការផ្ញើសារជជែកកំសាន្ត។ ដើម្បីចុះឈ្មោះជាមួយ qb Friend សូមចុច ឬផ្ញើរសារទៅកាន់លេខ 2442។ លោកអ្នកគ្រាន់តែចំណាយតែ 7c ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ សម្រាប់ព៌តមានលម្អិត សូមចូលទីនេះ (click here)

  • ការបញ្ចូលទឹកប្រាក់

  • 22. តើខ្ញុំអាចបញ្ចូលទឹកប្រាក់ដោយរបៀបណា និងនៅទីណា?

    លោកអ្នកអាចបញ្ចូលទឹកប្រាក់ដោយតាមរយៈកាតកោសឬដោយប្រព័ន្ធអេឡិចត្រូនិច តាមរយៈស្តង់ qb, ទីតាំងដៃគូរបស់ qb, Wing, truemoney និងម៉ាស៊ីន ATM របស់ធនាគានាំមុខ មួយចំនួន។

  • 23. តើការបញ្ចូលទឹកប្រាក់មានសុពលភាពរយៈពេលប៉ុន្មាន?

    សុពលភាពនៃការបញ្ចូលទឹកប្រាក់របស់ qb គឺមានដូចតទៅ៖

    • ១ដុល្លា មានសុពលភាព ២៨ថ្ងៃ
    • ២ដុល្លា មានសុពលភាព ៤០ថ្ងៃ
    • ៥ដុល្លា មានសុពលភាព ៦០ថ្ងៃ
    • ១០ដុល្លា មានសុពលភាព ៧០ថ្ងៃ
    • ២០ដុល្លា មានសុពលភាព ១០០ថ្ងៃ
    • ៥០ដុល្លា មានសុពលភាព ២០០ថ្ងៃ

    ប្រសិនបើលោកអ្នកបញ្ចូលទឹកប្រាក់ផ្ទួនៗគ្នា សុពលភាពនឹងត្រូវផុតកំណត់គឺជាសុពលភាព ដែលវែងជាងគេ។ សុពលភាពនៃសម្យតុលដែលនៅសល់នឹងកើនឡើង ប្រសិនបើលោក អ្នកបញ្ចូលទឹកប្រាក់មុនគណនេយ្យរបស់លោកអ្នកមិនដំណើការ។សម្រាប់ព៌តមានលម្អិត សូមចូលទីនេះ (click here)

  • 24. តើរបៀបបញ្ចូលទឹកប្រាក់យ៉ាងម៉េចទៅ?

    មានវិធីពីរដែលលោកអ្នកអាចបញ្ចូលទឹកប្រាក់បាន៖

    • PIN-Based Top Up៖ តាមរយៈទាំងកាតកោស និងប្រព័ន្ធអេឡិចត្រូនិច លោក អ្នកនឹងត្រូវការលេខកូដ (PIN) ចំនួន 13 ខ្ទង់ បន្ទាប់មកចុច *133* លេខសម្ងាត់ ហើយចុចបញ្ជូន
    • PIN-Less Top Up៖ តាមរយៈប្រព័ន្ធអេឡិចត្រូនិចប៉ុណ្ណោះដោយគ្រាន់តែឲ្យលេខទូរស័ព្ទរបស់លោកអ្នក ទៅកាន់ដៃគូរបស់ qb ដូចជា Wing, ASIA WEI LUY, ding* (ezetop.com) -- ដែលជាភ្នាក់ងារផ្តល់សេវា បន្ទាប់មកពួកគេនឹងបញ្ចូលទឹកប្រាក់ជូនតែម្តង។
  • គម្រោងតម្លៃ

  • 27. តើ qb មានគម្រោងតម្លៃអ្វីខ្លះ?

    qb មានគម្រោងតម្លៃបី៖ qb Simple, qb Passport $5 and qb Passport $2.

  • 28. តើ qb Simple ជាអ្វី?

    qbSimple ជាគម្រោងដ៏ពេញនិយម និង ផ្តល់ជូនលោកអ្នកនូវអត្រាតម្លៃដ៏ល្អនិងទាបបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការហៅចេញក្នុងប្រពន្ធ័ដោយឥតគិតថ្លៃ ១០នាទីជារៀងរាល់ថ្ងៃ។ សម្រាប់ព៌តមានលម្អិត សូមចូលទីនេះ (click here)

  • 29. តើ qb Tourist SIM ជាអ្វី?
    គម្រោង កញ្ចប់សេវា សុពលភាពនៃកញ្ចប់សេវា សុពលភាពនៃស៊ីម
    $5 Tourist SIM Credit: $5
    ទឹកប្រាក់: $5
    ហៅក្នុងប្រព័: 60 នាទី & ផ្ញើ 500 សារ
    ទិន្នន័យ: 4GB
    14 ថ្ងៃ
    45 ថ្ងៃ
    $2 Tourist SIM
    ទឹកប្រាក់: $2
    ហៅក្នុងប្រព័ន្ធ: 20 នាទី & ផ្ញើ 200 សារ
    ទិន្នន័យ: 1.5GB
    7 ថ្ងៃ
    45 ថ្ងៃ

    សម្រាប់ព៌តមានលម្អិត សូមចូលទីនេះ (click here)

  • សំនួរ និងចម្លើយផ្សេងៗ

  • 32. តើខ្ញុំអាចប្តូរម្ចាស់កម្មសិទ្ធិលេខរបស់ខ្ញុំបានដែរឬទេ?

    លោកអ្នកអាចប្តូកម្មសិទ្ធិបាន ដោយគ្រាន់តែយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬឯកសារច្បាប់ដើម ហើយទាំងម្ចាស់ថ្មីនិងម្ចាស់ចាស់មកកាន់បញ្ជបំរើអតិថិជន qb មានទីតាំងនៅផ្ទះលេខ #825 ABCមហាវិថី ព្រះមុនីវង្ស ឬនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។សូមបញ្ជាក់ថា ម្ចាស់ទាំងពីរត្រូវមានវត្តមាននៅបញ្ជ/ស្តង់បំរើអតិថិជនqb។ សម្រាប់ព៌តមានលម្អិត សូមចូលទីនេះ (click here)

  • 33. ស៊ីមកាតរបស់ខ្ញុំបាត់ ឬត្រូវបានគេលួច តើខ្ញុំគួរធ្វើដូចម្តេច?

    ទូរស័ព្ទទៅកាន់លេខ 013 300 300 ដើម្បីព្យួរគណនេយ្យរបស់លោកអ្នកជាបណ្តោះអាសន្ត។ លោកអ្នកនឹងទទួលបានការណែនាំជាបន្តបន្ទាប់ដើម្បីទទួលបានស៊ីមថ្មីជាមួយនិងលេខដដែល។

  • 34. តើខ្ញុំនឹងដឹងដោយរបៀបណាថាពេលណាលេខខ្ញុំនឹងត្រូវកាត់ផ្តាច់?

    លេខរបស់លោកអ្នកនឹងត្រូវកាត់ផ្តាច់នៅពេលដែលគណនេយ្យរបស់លោកអ្នកផុតសុពលភាពរយៈពេល90ថ្ងៃ។ ក្រុមហ៊ុនយើងតែងតែផ្ញើរសារជម្រាបជាមុន មុនពេលកាត់ផ្តាច់។ ប្រសិនបើលោកអ្នកមិនច្បាស់អំពីស្ថានភាពគណនេយ្យរបស់លោកអ្នក ហើយសម្យតុលរបស់លោកអ្នកគឺ $0.00. សូចចុច #132# ហើយបញ្ជូន។ ចម្លើយនឹងមានកាលបរិច្ឆេទនិងសុពលភាពនៃគណនេយ្យរបស់លោកអ្នក។

offcanvas