www.qbmore.com - អំពីយើង

ក្រុមហ៊ុន ទូរស័ព្ទចល័ត ខេមបូឌា អែតវ៉ានស៍ ខមម្ញូនីខេសិន ឫ ជា”ខេតខម” បានក្លាយជាអ្នកផ្គត់ផ្គង់សេវាទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទទួលបាននូវអាជ្ញាប័ណ្ឌខាងទូរគមនាគមន៍ក្នុងឆ្នាំ ២០០៦ ហើយបានចាប់ផ្តើមសម្ពោធចេញនូវសេវាកម្មរបស់ខ្លួនអោយចរាចរណ៍ក្នុងខែមីនាឆ្នាំ ២០០៨។ CADCOMMS ធ្វើការគ្រប់គ្រងសេវាទូរស័ព្ទចល័ត 3.75G ដោយដាក់ឈ្មោះថា (qb) ក្រោមការអនុញ្ញាតពីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា (MPTC)។

យើងកំពុងតែបំរើជូននូវទីផ្សារក្រុមហ៊ុន និង អ្នកប្រើប្រាស់ផ្ទាល់ ហើយគោលដៅរបស់យើងគឺដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរគមនាគមន៍ទូរស័ព្ទចល័តឈានមុខគេ ដើម្បីសម្រេចគោលដៅនេះបាន យើងបានធ្វើការសហការយ៉ាងរឹងមាំជាមួយក្រុមហ៊ុនក្នុងស្រុក និង ក្រុមហ៊ុនអន្តរជាតិនានាជាច្រើន។

offcanvas